ខេត្តស្វាយរៀង ៖ ថ្ងៃសៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តធនវង្សមុនី ស្ថិតក្នុង ភូមិរាមសេនា ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ។ ក្នុងពិធីនេះដែរមានការអញ្ជើញ ចូលរួមពី ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ឯកឧត្តមបណ្ឌិត គឹម ធា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៦ លោកជំទាវ ឈុន សារឹម លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សខេត្ត ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក-ឃុំ លោក លោកស្រី ប្រធាន-អនុប្រធានតាមមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណ ១.២០០ អង្គនាក់។
ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតបានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន ជាពុទ្ធសាសនិកជនមួយរូបយល់ច្បាស់មាគ៌ាព្រះពុទ្ធសាសនា សម្ដេចបានខិតខំពលិកម្មគ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ ហើយនឹងប្ដេជ្ញាការពារសន្តិភាពដែលបានមកយ៉ាង លំបាកនេះឱ្យបានស្ថិតស្ថេរជានិច្ច ដើម្បីសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលរបស់ប្រជាពលរដ្ឋយើង ។
លោកជំទាវបានបន្តថា៖ សម្តេចទាំងពីរ ក៏តែងតែមានឧត្តមគតិ គិតគូរចំពោះវិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា ។ លោកជំទាវបានបញ្ជាក់ថា៖ពិធីសម្ពោធឆ្លងសមិទ្ធិផលនាពេលនេះបានពុទ្ធបរិស័ទ្ធប្រជាពលរដ្ឋមន្ត្រីរាជការទាំងអស់គ្នាសហការជាមួយអាជ្ញាធរមូលដ្ឋានបានល្អបានផ្តូចផ្តើមសាងសងសមិទ្ធផលនេះឡើងធ្វើបុណ្យ ទានសូមបងប្អូនជួយថែរក្សាឲ្យបានគង់វង្សបានយូអង្វែងតកូនចៅជំនន់ក្រោយ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្ដដាខាងមុខនេះអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបន្តដឹកនាំ្របទេសកម្ពុជាអោយរីកចម្រើនពោរពេញដោយសុខសន្តិភាពបន្តទៀត ៕
ក្នុងឱកាសនោះផងដែរ លោកកិត្តិសង្គហបណ្ឌិត បានចូលបុណ្យ ព្រមទាំងបានចែកជូននូវសម្ភារៈ និងថវិកាដល់យាយជីតាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន សសយក កងកម្លាំងប្រដាប់អាវុធស្រុកទាំងបី ប្រភេទ ដោយបានចំណាយថវិកាសរុប ២៩.០៥០.០០០ រៀល ។