២៤.០៦.២០១៨ ឯកឧត្តម ជុក មុន្នី បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្សក្នុងសង្កាត់ស្វាយរៀង


ស្វាយរៀង ៖ ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ ក្រុមការងារចុះជួយក្រុងស្វាយរៀង ឯកឧត្តម សំ សិរីរតន៍ លោក កែរ រដ្ឋា អនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង លោក យូ ប៊ុននី ប្រធានគណបក្សក្រុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្ស និងសមាជិកបក្សក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមានវត្តមានចូលរួម ៣១៤ នាក់ ស្រី ១៨៧ នាក់ ។ អញ្ជើញចូលរួមក្នុងវេទិកានេះមាន: លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សក្រុង លោក អនុប្រធាន និងសមាជិកក្រុមការងារចុះជួយសង្កាត់ស្វាយរៀង លោក ប្រធានគណបក្ស និងសមាជិកគណបក្សសង្កាត់ស្វាយរៀង ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភដល់អ្នកម្នាក់ៗសារុង០១