លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់កម្មករកម្មការិនីត្រូវទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ និងបោះឆ្នោតជូនគណបក្សប្រជាន កម្ពុជាដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ុំម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករកម្មការិនីចំនួន ៤.០១៩នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអរគុណម្ចាស់រោងចក្រទាំង១០ ដែល បានផ្ដល់ការអនុញ្ញាតឲ្យ កម្មករ កម្មការិនី បានមកជួបខ្ញុំនៅថ្ងៃនេះ ជាមួយនឹងការឈប់សម្រាកដោយមានប្រាក់បៀវត្សពេញមួយថ្ងៃនៅថ្ងៃនេះ និងបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក និងសេចក្តីនឹករលឹកពី សំណាក់ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និងសូមទទួលបាន នូវសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីបំពេញការងារឲ្យ សម្រេចបាននូវជោគជ័យគ្រប់ៗគ្នា។
លោកជំទាវបានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន តែងតែ ផ្សារភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូចជាការផ្សារភ្ជាប់ជាមួយ បងប្អូននៅសមរភូមិ បងប្អូនប្រជាកសិករ សិស្សនិសិ្សត កីឡាករកីឡាការនី សិល្បករ សិល្បការិនី កម្មករ កម្មការនីជាដើម។ល។ ដោយសារតែកត្តាសុខសន្តិភាពដែល ធ្វើឲ្យវិនិយោគិនបរទេសមានជំនឿជឿជាក់មកលើកម្ពុជាសម្រេចមកវិនិយោគក្នុង ប្រទេសដែលធ្វើឲ្យកូនក្មួយទទួលបានការងារធ្វើផងដែរ ។ ដូចច្នេះដើម្បីរក្សា នូវសន្តិភាព និងរក្សានូវការងាររបស់ក្មួយៗកម្មករ កម្មការនីទាំងអស់ សម្តេចតេជោ សូមឲ្យក្មួយៗបន្ត គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ដើម្បីឲ្យសម្តេចបានអភិវឌ្ឍន៍ប្រទេសនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។
លោកជំទាវក៏បានបន្តធ្វើការអំពាវនាវឲ្យម្ចាស់រោងចក្រ និងកម្មករ ត្រូវចេះយោគ យល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករាល់កំហុសខុសឆ្គងទាំងឡាយ និងមិនត្រូវឲ្យមាន បងតូច បងធំនៅក្នុងរោងចក្រ ហើយកម្មករទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់ និងរក្សាការងារឲ្យបានគង់វង្ស។
ចុងបញ្ចប់នៃពិធីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភលើកទឹកចិត្ត ដល់កម្មករកម្មការិនី ៤.០១៩នាក់ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ១៨២ នាក់ប្រកបដោយភក្តីភាព៕