#លេខរៀងទី២០នាំមកនូវសន្តិភាពនិងការអភិវឌ្ឍ
នាព្រឹកថ្ងៃសៅ៩កើត ខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនក្រុងស្វាយរៀងបានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដឹកនាំដោយលោកជំទាវ ដួង វណ្ណា បេក្ខជនជនតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សខេត្តស្វាយរៀងឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ ក្រុមការងារចុះជួយក្រុងស្វាយរៀង ឯកឧត្តម សំ សិរីរតន៍ អនុប្រធាន ក្រុមការងារចុះជួយក្រុងស្វាយរៀង និងសមាជិក សមាជិការគណបក្សប្សប្រជាជនកម្ពុជាក្រុងស្វយរៀងចូលរួមសរុបប្រមាណ ១៩៦០នាក់ ដែលមានរថយន្ត 112 គ្រឿង ម៉ូតូ 720 គ្រឿង ។