ស្រុករំដួល ខេត្តស្វាយរៀង : ថ្ងៃសៅរ៍៩កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១/៧/២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជការរងកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងលោកជំទាវ និងជាប្រធានក្រុមការងារចុះជួយស្រុករំដួល រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយស្រុករំដួល បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុនានាសម្រាប់ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តទាំង៣១វត្តនៅក្នុងស្រុករំដួលដែលប្រព្រឹត្តទៅនៅវត្តស្វាយចេកចាស់ ស្ថិតក្នុងឃុំស្វាយចេក ស្រុករំដួល ដែលសម្ភារៈសម្រាប់ប្រគេនព្រះសង្ឃ១វត្តទទួលបានទៀនវស្សា១គូ អង្ករ ១០០គ.ក ប្រគេនបច្ច័យក្នុង១វត្ត ៤០០,០០០ រៀលប្រគេនបច្ច័យចំពោះព្រះសង្ឃ១អង្គ ៥០,០០០ រៀល ។ ជូនតាជី យាយជី អាចារ្យ សិស្សានុសិស្ស២៦០នាក់ ម្នាក់ៗទទួលបាន ក្រមា១ ថវិកា១០,០០០៛ អ្នកដឹកជញ្ជូន៩៣នាក់ ម្នាក់ៗទទួលបាន៣០,០០០៛ សរុបការចំណាយទាំងអស់ចំនួន២៧,០៩០,០០០រៀល និង ៥,៣០០ ដុល្លារ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានមានប្រសាសន៍ថា ៖
-សុខសន្តិភាពដែលបានមក ដោយការតស៊ូយកជីវិតជាដើមទុន ។
-សន្តិភាពនាំឱ្យបងប្អូន អាចមានឱកាសធ្វើបុណ្យទានញញឹម ញញែម ដាក់គ្នា ។
-ការរីកចម្រើនដោយសារសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស អភិវឌ្ឍឱ្យមានការរីកចម្រើន សន្តិសុខគ្រប់ទីកន្លែង ។
-បងប្អូនកុំចាញ់ការឃោសនា បោកប្រាស់របស់ពួកប្រឆាំង និងត្រូវគិតថា អ្នកណាជាអ្នកជួយយុវជីវិតបង្បអូនឱ្យរស់រាន និងមានជីវភាពធូរធាដូចសព្វថ្ងៃនេះ ។
ឆាប់ៗខាងមុខនេះ គឺថ្ងៃទី២៩/៧/២០១៨ យើងនឹងការបោះឆ្នោតតំណាងរាស្រ្ត ដូច្នេះចូរបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ លើសន្លឹកឆ្នោត ។