ស្រុករំដួល ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួល ឯកឧត្តម ជ័យ សុន ឯកឧត្តម ម៉ម សុផាត បេក្ខជនតំណាងរាស្រ្តនីតិកាលទី៦ ឯកឧត្តម ជុំ ហាត អនុប្រធានគណបក្សខេត្ត ឯកឧត្តម អ៊ុយ ថន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១.០០០ នាក់ ស្រី ៤៤៨ នាក់ ក្នុងឃុុំពងទឹក ស្រុករំដួល ។
ក្នុងឱកាសនោះ ឯកឧត្តមកក៏បានជម្រាបជូនសមាជិក សមាជិកាថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ ដែលបានរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ការតស៊ូលះបង់ និងការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិនិងប្រជាជន រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយនឹងបន្តអភិវឌ្ឍន៍ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ឯកឧត្តម ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រមទាំងជម្រុញដល់មិត្តភក្តិ សាច់ញាតិបងប្អូនរបស់ខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត ។
មុននឹងបញ្ចប់ ឯកឧត្តម បានណែនាំ និងបង្រៀនគូសសន្លឹកដល់សមាជិក សមាជិកាគណបក្សដែលបានចូលរួមទាំងអស់ថែមទៀតផង ។