២៥.០៧.២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ


គណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស:
#####################
(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៦ សម្រាប់មណ្ឌលស្វាយរៀង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជន គ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ដែល​បានរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខ របស់ប្រជាជន​។ ការលើកឡើងបែបនេះ​ក្នុងខណ:ដែលលោកជំទាវ​កត្តិសង្គហបណ្ឌិត អញ្ជើញចុះឃោសនា និងបង្រៀនគូសសន្លឹកឆ្នោត​ព្រមទាំងសួរសុខទុក្ខ​ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨ ។​

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅកោះពេជ្រ កាលពី៧ ខែកក្កដាថ្មីៗនេះ។

ជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យសមាជិក សមាជិកា ទាំងអស់ត្រូវត្រៀមរាល់ឯកសារដែលប្រើប្រាស់ក្នុងការបោះឆ្នោត ទៅបោះឆ្នោតឲ្យទាន់ពេលវេលា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងណែនាំពីរបៀបគូសឲ្យចំសញ្ញារបស់គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ក្នុងសន្លឹកឆ្នោតដែលមានរូបទេវតាបាចផ្កាជាសម្គាល់៕

មុននឹងបញ្ចប់ក៏មានការណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកាដែលបានចូលរួមក្នុង កម្មវិធីទាំងអស់គ្នាផងដែរ៕