១៦.០២.២០១៩ ឯកឧត្តម សៅ សុខា អញ្ជើញសម្ភោធប៉ុស្តិ៍រដ្ឋបាលទាំង៨ នៅស្រុករមាសហែក ចំណាយថវិកាអស់១២ម៉ឺនដុល្លារ


ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលអណ្តូងពោធិ៍ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំចំនួន៨ ក្នុងស្រុករមាសហែក ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ដោយមានការអញ្ជើញជាភ្ញៀវកិត្តិយស លោកជំទាវ ឈុនសារឹម អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក អញ្ជើញជាសមាជិក សមាជិកា នៃអង្គពិធីមានក្រុមប្រឹក្សាស្រុក គណៈអភិបាល ស្រុក មន្រ្តីរាជការការិយាល័យនានាជុំវិញស្រុក កងកម្លាំងទាំងបីក្នុងស្រុក មន្រ្តីនគរបាលរដ្ឋបាលឃុំទាំង១៦ ប្រធានក្រុមប្រឹក្សាឃុំក្នុងស្រុក និងប្រជាការពារភូមិ ទាំង២០៤ភូមិក្នុងស្រុក វត្តមានសរុប១,២៥៤ អង្គ នាក់ ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន៨ ×១៥,០០០$= ១២០,០០០ $ ស្ថិតនៅក្នុងស្រុករមាសហែក ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក។