ខេត្តស្វាយរៀង : ព្រឹកថ្ងៃទី ១៥.០៥.២០១៦ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមន្រ្តី សមាជិក សមាជិកាគណបក្សស្រុក ក្រុមប្រឹក្សាឃុំកូតាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកស្វាយទាប នៅទីស្នាក់ការគណបក្សស្រុក ដែលមានវត្តមានចូលរួម ២២៥ នាក់ ស្រី ៤១ នាក់ ដើម្បីត្រួតពិនិត្យការងារកន្លងមក ពង្រឹងប្រសិទ្ធភាពការងារដើម្បីសម្រេចបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមក្នុងម្នាក់ៗចំនួន ១៥.០០០ រៀល