ខេត្តស្វាយរៀង ៖ រសៀល ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៦ ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជំុមួយ ក្រុមការ ងារថ្នាក់ខេត្ត ស្រុក ស្តីពីការចាក់សំរាមរបស់ក្រុមហ៊ុន ថូម៉ាក់ ក្នុងស្រុកស្វាយទាប ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបណ្តាលឲ្យសត្វពាហនៈធ្លាក់ក្នុងរណ្តៅសំរាមស្លាប់ ។
លោក ណុច សុន តំណាង ក្រុមហ៊ុន ថូ ម៉ាក់ នៅសាលប្រជំុសាលាស្រុក ស្វាយទាប ករណីលោកមេឃំុ ប្រសូត្រ បាន រាយការណ៍ថា៖ នៅឃំុប្រសូត្រ មានរណ្តៅ សំរាមមួយរបស់ក្រុមហ៊ុន ថូ ម៉ាក់ ស្ថិតនៅ ភូមិទួលត្របែក មិនមានរបងព័ទ្ធជំុវិញរណ្តៅ និងមានបញ្ហាប្រឈម មួយចំនួន គឺ: សត្វពាហនៈមាន គោ ក្របី របស់បងប្អូនប្រជា ជន បានធ្លាក់ចូលទៅក្នុងរណ្តៅស្លាប់ កន្លងមក អស់ចំនួន ១៤ ក្បាល និងផលប៉ះពាល់បរិស្ថាន មួយចំនួនទៀត។
ឯកឧត្តមអធិបតី បានមានប្រសាសន៍ថា: បញ្ហាចំបងក្រុមហ៊ុនត្រូវតែធ្វើរបងបង្គោលបេ តុង និងហ៊ុំព័ទ្ធជំុវិញដោយលួសបន្លា គម្លាត ២តឹកក្នុងមួយប្រឡោះ ដើម្បីការពារសត្វពា ហនៈធ្លាក់ចូលទៅក្នុង រណ្តៅសំរាមទៀត។
លោក ណុច សុន តំណាងក្រុមហ៊ុន ថូ ម៉ាក់ បានឯកភាព និងបានសន្យាថា ចាប់ពីថ្ងៃ ទី ១៧ ខែ ឧសភា ឆ្នាំ២០១៦ នេះ តទៅលោក ចាប់ផ្តើមសាងសង់របងតាមប្រ សាសន៍របស់ ឯកឧត្តមបានលើកឡើងខាងលើ។ បន្ទាប់ពីកិច្ចប្រចប់ ឯកឧត្តម ក៍បានដឹក នាំក្រុមការងារអមដំណើរដោយលោកស្រី រាជ ស៊ាន អភិបាលរងស្រុក ចុះទៅដល់ទីតាំង រណ្តៅចាក់សំរាមជួបសំណេះសំណាល ជា មួយ ថ្នាក់ដឹកនាំ ភូមិ ឃំុ និងបងប្អូនប្រជា ជននាឱកាស នោះ បងប្អូនប្រជាជន មានការ អបអរសាទរនិងសប្បាយចិត្ត ព្រមទាំង សំម្តែង នូវការដឹង គុណ និងអរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តមតែងតែយកចិត្តទុកដាក់ មិនប្រងើយកន្តើយចំពោះកង្វល់របស់បងប្អូន ប្រជាជន។