ខេត្តស្វាយរៀង ៖ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម គឹម ធា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត បានចុះទៅសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលដួលរលំផ្ទះនៅភូមិ ព្រៃប្រើស និងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ដោយសារខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋ ចាស់ជរា ០២ គ្រួសារនៅភូមិបុស្ស ក្នុង០១គ្រួសារ ទទួលបាន មី០១កេះ ទឹកសុទ្ធ០១កេះ ស្កសរ០១គ.ក្រ ទឹកដោះគោ០២កំប៉ុង ត្រីខ០១យួរ ប៊ីចេង០.៥០គ.ក្រ និងថវិកា ៥០.០០០ រៀល ដោយឡែក ឯកឧត្តម បានឧបត្ថម្ភថវិកា ១០០ ដុល្លារសំរាប់គណបក្សឃុំជួសជុលស្លាកនិងឧបត្ថម្ភ ៥០០ ដុល្លារសំរាប់ជួសជុលផ្លូវពីវត្ត ព្រៃធ្លកដល់ផ្លូវបំបែកភូមិ ព្រៃប្រើសប្រវែងប្រមាណ ២.៥០០ ម៉ែត្រ ។