ឯក​ឧត្តម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង បានចុះប្រគល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋនៅឃុំបុសមន ស្រុករំដួល


ខេត្តស្វាយរៀង ៖ រសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ ឯក​ឧត្តម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀងអមដំណើរដោយ ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត និងអស់លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត លោកអភិបាល អភិបាលរងស្រុករំដួល បានចុះប្រគល់អណ្តូងទឹក០៧ ជូនដល់ប្រជាពលរដ្ឋនៅភូមិព្រែកពក ឃុំថ្នាធ្នង់ និងភូមិវាលឃុំ បុសមន ស្រុករំដួល ។ ព្រមទាំងបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាព្រែកពក និងបានចែកជាអំណោយដល់សិស្ស ២២៩ នាក់ ម្នាក់ៗទទួលបានសៀវភៅ ០២ ក្បាល ប៊ិច ០២ ដើម ខ្មៅដៃ ០៣ ដើម និងថវិកា ២.០០០ រៀល ព្រមទាំង លោកគ្រូ អ្នកគ្រូ ០៨ នាក់ ម្នាក់ៗ ទទួលបានថវិកា ២០.០០០ រៀល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានប្រគេនគ្រឿងបរិក្ខា និងបច្ច័យចំពោះព្រះសង្ឃ វត្តព្រែកពក ។ រួចមកឯកឧត្តម ក៍បន្តដំណើរទៅប្រគល់អណ្តូងទឹក និងចែកអំណោយដល់ប្រជាពលរដ្ឋភូមិព្រែកពក ឃំុថ្នាធ្នង់ចំនួន ៩៦ គ្រួសារភូមិវាល ឃុំបុសមនចំនួបន ៤៨ គ្រួសារ ក្នុងមួយគ្រួសារទទួលបានធុងទឹក០១ និងការទឹក០១៕

13235918_1729412053980949_950665489_n 13236091_1729412000647621_383536506_n 13249591_1729411963980958_798004906_n 13231277_1729411980647623_1594117078_n 13231086_1729411967314291_1786862630_n 13220035_1729411977314290_1861813671_n 13219661_1729412043980950_2078533968_n