ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សខេត្តបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំក្រោលគោ


ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ០៤ ភូមិក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ គឺភូមិបឹងរ៉ៃខាងត្បូង ភូមិបឹងរ៉ៃខាងជើង ភូមិឬស្សីជួរខាងជើង និងភូមិឬស្សីជួរខាងត្បូង ក្នុងពិធីនេះដែរ មានការចូលរួមពីឯកឧត្តម សូ សូច័ន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ និងឯកឧត្តម អស់លោក លោកស្រី ជាក្រុមការងារចុះជួយឃុំ ដែលមានវត្តមានចូលរួមសរុប ៦៧៤ នាក់ ។

បន្ទាប់មក ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សខេត្តបានមានមតិសំណេះសំណាលជាប្រជាពលរដ្ឋថា ៖ ឯកឧត្តមបានបន្តជំរុញឲ្យក្រុមការងារបន្តចុះជួយប្រជាពលរដ្ឋដែលជួបប្រទះការរាំងស្ងួត ពិសេសការខ្វះខាតទឹក និងបុកអណ្តូងជូនប្រជាពលរដ្ឋបន្តទៀត ។ ឯកឧត្តម បានជំរុញឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ហើយការធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើង ដោយមិនអាចខ្វះបាន គឺសម្រាប់សម្គាល់ថាយើងជាប្រជាពលរដ្ឋខ្មែរ ។

13511487_480883022120932_1665434049_n 13521075_480882962120938_906529381_n 13521169_480883025454265_1861699074_n 13530408_480882985454269_704082712_n