ខេត្តស្វាយរៀង ៖ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៦ ឯ.ឧ ម៉ែន ស៊ីផាន់ សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ៦ ប្រធានក្រុមការងារចុះជួយឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករចំនួន ៩៣ នាក់នៅភូមិអង្គក្តួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាម្នាក់ ១០.០០០ រៀល និងឧបត្ថម្ភថវិកាសម្រាប់ទិញអាវ មួក គណបក្សជូនគណបក្សឃុំព្រះពន្លាថែមទៀតផង ។ សរុបថវិកាដែល ឯកឧត្តម បានចំណាយក្នុងសកម្មភាពខាងលើអស់ថវិកាចំនួន ៦.៤៧០.០០០រៀល។
ក្នុងពិធីនេះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើដល់កម្មករ ប្រជាពលរដ្ឋដែលបានចូលរួមថា ៖ កុំឲ្យជឿការញុះញង់របស់
ជនអគតិ និងគណបក្សប្រឆាំង ដែលពួកគេមិនបានគិតដល់ប្រយោជន៍របស់កម្មករនិងប្រជាពលរដ្ឋ
គេដើរញុះញង់បរទេសកុំអោយទិញសំលៀកបំពាក់ពីកម្ពុជា។ ត្រូវគាំទ្រដល់អ្នកដែលបានជួយយើងឲ្យរស់ រាន
មានជីវិតមកដល់សព្វថ្ងៃ គឺគណបក្សប្រជាជន និងទៅចុះឈ្មោះបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ។