០៧.០៨.២០១៦ ឯកឧត្តម ប៉ុល សាគុណ បានចុះប្រជុំជាមួយគណបក្សឃុំពោធិរាជ ស្រុកស្វាយជ្រំ


ថ្ងៃទី 07 ខែសីហា ឆ្នាំ 2016 នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិរាជ មានការប្រជុំពង្រឹងការងារបក្ស ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ុល សុគុណ ប្រធានក្រុមការងារចុះជួយឃុំពោធិរាជ ស្រុកស្វាយជ្រំ និងលោក សុទ្ធ គឹមច័ន្ ទប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយជ្រំ ក្នុងពិធីនេះដែរមានការចូលរួមពីគណៈកម្មាធិការបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ និងក្រុមការងារចុះតាម ភូមិ សរុបទាំងអស់ 23នាក់ ស្រី 02នាក់ ។

ការងារដែលត្រូវពិភាក្សានៅពេលនោះគឺ ៖
-ត្រៀមធ្វើពិធីបញ្ចូលសមាជិកថ្មី220នាក់
-បង្កើនការកសាងសមាជិកបក្ស ឲ្យបានលើ70%នៃអ្នកបោះឆ្នោត ពិសេស យកចិត្តទុកដាក់សិស្សដល់អាយុបោះឆ្នោត
-ស្រង់ស្ថិតិគ្រួសារ មានកូនចៅធ្វើការរោងចក្រ គ្រួសារដែលមានជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
-បន្តការងារចុះតាមភូមិ ស្រង់ស្ថិតិនានា និងអប់រំគោលនយោបាយគាំទ្របក្សក្នុងការងារចុះតាមភូមិ

បន្ទាប់ពីបានប្រជុំចប់សព្វគ្រប់រួចមក ឯកឧត្តម ប៉ុល សាគុណ ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ៥.០០០ រៀល ផងដែរសម្រាប់ចុតាមភូមិរយៈពេល ១៥ ថ្ងៃ ដោយបានចំណាយថវិកាសរុប ៧០៥ ដុល្លារ និង ២៥០.០០០ រៀល ។

photo_2016-08-06_21-20-35 photo_2016-08-06_21-20-46 photo_2016-08-06_21-20-51