នៅព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៦ លោកជំទាវ ពៅ សុភាព សមាជិកាអចិន្រ្តៃយ៍គណបក្សខេត្ត និងក្រុមការងារបាន អញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មាធិការគណបក្សឃុំអង្គតាសូ ស្រុកស្វាយជ្រំ ប្រចាំខែ កក្កដា និងទិសដៅខែ សីហា ឆ្នាំ ២០១៦ នៅទីស្នាក់គណបក្សឃុំអង្គតាសូ និងបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជាស្រ្តីមេម៉ាយ ចាស់ជរានៅភូមិចែងម៉ែង និងភូមិត្រពាំងថ្ម ក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារបានឧបត្ថម្ភ អង្ករ ១៥ គ.ក្រ មី ០១ កេស ភួយ ០១ សារុង ០១ អាវយឺត ០១ ទឹកស៊ីអ៊ីវ ០៣ ដប និងថវិកា ១០.០០០ រៀលក្នុងមួយគ្រួសារ ។
០៧.០៨.២០១៦ លោកជំទាវ ពៅ សុភាព សមាជិកាអចិន្រ្តៃយ៍គណបក្សខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំអង្គតាសូ
