០៩.០៨.២០១៦ ឯកឧត្តម ម៉ែន វិបុល បានចុះសួរសុខទុក្ខកម្មការិនីនៅមន្ទីរពេទ្យខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្ត បានដឹកនាំក្រុមការងារខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បី ចុះសួរសុខទុក្ខបងប្អូនកម្មការិនីដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០១៦ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ ក្នុងឱកាស នោះដែរ ឯកឧត្តម បាននាំយកថវិការបស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ថវិកាសាលាខេត្ត និង សាខាកាកបាទក្រហមកម្ពុជាខេត្តទៅចែកជូនដល់បងប្អូនកម្មការិនីចំនួន ១២ នាក់ស្រី ក្នុងនោះ របួសធ្ងន់ ០៤ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៤៥០.០០០ រៀល និងរបួសស្រាល ០៨ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២៥០.០០០ រៀល ព្រមទាំងឧបត្ថម្ភថវិកាដល់អ្នកមានផ្ទៃពោះចំនួន ០៤ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល សរុបថវិកាចំនួន ៤.៦០០.០០០ រៀល។

13901416_708246209324185_1440287629225637788_n 13920774_708246155990857_7640307726737906879_n 13921049_708246115990861_1625305714051273305_n