ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ ដោយបានការចាត់តាំង ពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកជំទាវ ពៅ សុភាព នាំយកថវិកា ទៅឧបត្ថម្ភដល់កម្មករ កម្មការនី រោងចក្ររងគ្រោះថ្នាក់ចរាចរណ៍នៅចំណុចឃុំព្រៃគរគីរ ស្រុកចន្រ្ទា ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។
អ្នករងគ្រោះ សរុប ៨ នាក់ របួសស្រាល ក្នុងនោះស្រ្តីមានផ្ទៃពោះ ៣ នាក់ រស់នៅឃុំច្រេស ស្រុក ចន្ទ្រា ទាំងអស់ ។ ថវិកាបានចែក ជូនក្នុង ម្នាក់ ៥០,០០០ រៀល សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងក្នុងម្នាក់ ១០០,០០០ រៀល ចំពោះអ្នកមានផ្ទៃពោះ ៣ នាក់ ក្នុងម្នាក់ ២០០,០០០ រៀល ។
បន្ទាប់មកលោកជំទាវ ពៅ សុភាព បានទៅចូលរួមការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់អ្នកបើកបររថយន្តដឹកកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដោយមានមតិផ្តាំផ្ញើ និងសំណូមពរដល់អ្នកបើកបររថយន្តដឹកកម្មករ គឺបើកបរត្រូវមានការប្រុងប្រយត្ន័ កុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ វ៉ា ឬ ជែងក្នុងស្ថានភាពគ្រោះថ្នា និងចន្លោះសុវត្ថិភាព កុំបើើកបរសើសល្បឿនកំណត់ អ្នកបើកបរត្រូវមានបណ្ណ័បើកបរទៅតាមប្រភេទយានយន្តនិងផ្ទុកអ្នកដំណើរកុំឲ្យ
លើសចំណុះ ។