១១.០៨.២០១៦ លោកជំទាវ ហ៊ុន ម៉ាណា បានចុះប្រគល់ផ្ទះទេវតាជូនដល់លោកយាយ កៅ ណន ក្នុងឃុំសំរោង ស្រុកចន្ទា


ខេត្តស្វាយរៀង ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះទេវតា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូន លោកយាយ កៅ ណន អាយុ ៨២ឆ្នាំ ចាស់ជរា  រស់នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ។ បានអញ្ជើញចូលរួម លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោក ងួន រ៉ាំ អភិបាលនៃគណ:អភិបាលស្រុកចន្រ្ទា ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ លោកតា លោកយាយចាស់ៗ ។ ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភសម្ភារ: ជូនលោកយាយចំនួន  ១៧មុខ ថវិកា ១,២០០,០០០រៀលរទេះរុញ០១ និងបានចែកជូនលោកតា លោកយាយចាស់ៗចំនួន ៣១នាក់ និងប្រជាពលរដ្ឋចូលរួម ១៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល អាវ១ ខោ១ សារុង១ ក្រមា១ ថ្នាំពេទ្យ នំធុង សាប៊ូ ព្រមទាំងបានចែកកាតាបឲ្យក្មេងៗចំនួន២០នាក់ ម្នាក់ៗទទួលបាន កាតាប១ ។

photo_2016-08-11_22-56-20 photo_2016-08-11_22-56-31