ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីសម្ពោធ កុដិ៍ថ្ម ០១ ខ្នង ០២ជាន់ និងសមិទ្ធផលនានាក្នុងវត្តពោធិរាជ ភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ស្រុកស្វាយជ្រំ ក្នុងពិធីនេះដែរមានការចូលរួមពីឯកឧត្តម ចៅ ភិរុណ អនុប្រធាន ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយ ស្រុកស្វាយជ្រំ លោកជំទាវ ឈុន សារឹម លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌល ស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយស្រុក-ឃុំ និង ប្រជាពលរដ្ឋដែលបាន ចូលរួម៧០០នាក់ ។ ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតបានឧបត្ថម្ភ ថវិកាដល់ក្រុមកាយរិទ្ធ លោកគ្រូ អ្នកគ្រូ យាយជីតាជី សិស្សានុសិស្ស ក្រុមប្រឹក្សាស្រុក និងបានចូលបច្ច័យក្នុងពិធី សម្ពោធសរុបចំនួន ១១.៥០០.០០០ រៀល ។
បន្ទាប់មកលោកជំទាវបណ្ឌិតបានមតិផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យោទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី ០១ ឆ្នាំ ២០១៦ តទៅដើម្បីឲ្យមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០១៧ ខាងមុខនេះ លោកជំទាវបណ្ឌិតបានបន្តទៀតថា ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាដែលធ្វើឲ្យព្រះពុទ្ធសាសនាបានកើតឡើងវិញ និងមានសេចក្តីថ្លៃថ្នូក្នុងឋានៈជាមនុស្សកើតមានឡើងវិញផងដែរ ព្រមទាំងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃ ហើយក៏បានធ្វើឲ្យប្រទេសជាតិមានឋានៈស្មើមុខ ស្មើមាត់ ស្មើសិទ្ធិលើឆាកអន្តរជាតិ ។
លោកជំទាវបណ្ឌិត បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះៗ ហើយសម្រេចបានយ៉ាងជោគជ័យគួរជាទីមោទនៈនូវសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូល និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចធ្វើឲ្យជីវភាពប្រជាជនកម្ពុជាផ្លាស់ប្តូរពីឋានៈប្រទេសក្រីក្រទៅជាប្រទេសមានជីវភាពមធ្យមធ្វើឲ្យស្ថាប័នអន្តរជាតិធំៗពិនិត្យបានវាយតម្លៃផ្តល់ជូនពានរង្វាន់ជូនដល់សម្តេចតេជោ ហ៊ុន សែនជាបន្តបន្ទាប់ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអនុវត្តឲ្យកាន់តែល្អបន្ថែមទៀតនូវសេវាសាធារណៈគ្រប់ប្រភេទ និងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពទាំង ០៩ ចំណុចរបស់រាជរដ្ឋភិបាលផងដែរ ។ សូមបញ្ជាក់ផងដែរថា កុដិ៍០១ខ្នង មាន០២ជាន់ត្រូវបានចំណាយថវិកាចំនួន ៤.៤៧៤.០០០ រៀល និង ៤៤.៣៥២ ដុល្លារ ដែលជាថវិការបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ។