០៥.០៩.២០១៦ លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០៣ខ្នងនៅស្រុកកំពង់រោទិ៍


នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន រួមដំណើរដោយលោកជំទាវ ឈុន សារឹម លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន៣ខ្នង ជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹង ដោយក្នុង នោះមាន ទី១-ផ្ទះលេខ១៧៣ ប្រគល់ជូនលោកយាយ គង់ ខុន អាយុ៦៩ឆ្នាំ រស់នៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍, ទី២-ផ្ទះលេខ១៧៤ ប្រគល់ជូនយាយ ខឹម វ៉ាត់ អាយុ៧០ឆ្នាំ រស់នៅភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទិ៍​, ទី៣-ផ្ទះលេខ១៧៥ ប្រគល់ជូនអ្នកមីង ហ៊ុល សារ៉ុន អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទិ៍ ដោយមានប្រជាពលរដ្ឋចូលរួម ៣០០នាក់ និងកុមារ១០០នាក់ ​។ ក្នុងឱកាសនោះ លោកជំទាវ បានឧបត្ថម្ភថវិកា និងសម្ភារៈ ដោយក្នុង០១គ្រួសារទទួលបាន ៣០០.០០០ រៀល, អង្ករ ១០០ គ.ក្រ មី០៥កេស, ទឹកដោះគោ០៣កេស, ត្រីខកំប៉ុង០១កេស, ទឹកស៊ីអ៊ីវ០៣យួរ, ស្កសរ០២ គ.ក្រ ប្រេងកូឡា០១ឡូ, ប្រេងខ្យល់០១ឡូ, កន្ទេល០២, មុង០១, ភួយ០១, ខ្នើយ០២, ពូក០១, ចង្កៀង ប្រើពន្លឺព្រះអាទិត្យ០១, ចានឆ្នាំងស្លាបព្រា០១កំប៉្លេ ក្រមា០១ និងសារុង០១ ព្រមទាំងឧបត្ថម្ភ ថវិកាដល់ប្រជាពលរដ្ឋក្នុងម្នាក់ៗទទួលបានថវិកា ៤០.០០០ រៀល ថ្នាំពេទ្យ០១ប្រអប់ ក្រមា០១ សារុង០១ ខោអាវ០១សម្រាប់ ឧបត្ថម្ភកាបូបដល់កុមារម្នាក់០១ និងឧបត្ថម្ភរទេះរុញសម្រាប់ ជនពិការនៅឃុំបន្ទាយក្រាំង ០៣ នាក់ នៅឃុំព្រៃធំ ០២ នាក់ នៅឃុំត្នោត០២នាក់ផងដែរ ។

photo_2016-09-05_04-05-43 photo_2016-09-05_04-05-53 photo_2016-09-05_04-06-01 photo_2016-09-05_04-06-06 photo_2016-09-05_04-06-10 photo_2016-09-05_04-06-15