ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងសាខាកាកបាទក្រហម កម្ពុជាខេត្តចុះសួរសុខទុក្ខកម្មករ-កម្មការិនីគ្រោះថ្នាក់ចរាចរណ៍នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកជីភូ ព្រមទាំងបាននាំយកថវិកាទៅ ឧបត្ថម្ភជូនកម្មករ-កម្មការិនីចំនួន៦១នាក់ ស្រី៤១នាក់ រងរបួសធ្ងន់១០នាក់ ស្រី០៨នាក់ ថវិកា រដ្ឋបាលខេត្តឧបត្ថម្ភអ្នករងរបួសធ្ងន់ចំនួន១០នាក់ ក្នុងម្នាក់ៗ ១០០.០០០៛ រងរបួសស្រាលចំនួន ៥១នាក់ក្នុងម្នាក់ៗ ៥០.០០០៛ និងថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ឧបត្ថម្ភអ្នករងរបួសធ្ងន់ ចំនួន១០នាក់ ក្នុងម្នាក់ៗ ២០០.០០០៛ រងរបួសស្រាលចំនួន៥១នាក់ ក្នុងម្នាក់ៗ ១០០.០០០៛ សរុបដែលបានឧបត្ថម្ភចំនួន ១០.៦៥០.០០០ រៀល ។