១១.១០.២០១៦ ឯកឧត្តម ម៉ែន វិបុល បានចុះសួរសុខទុក្ខកម្មករ កម្មការនី នៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជីភូ


ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងសាខាកាកបាទក្រហម កម្ពុជាខេត្តចុះសួរសុខទុក្ខកម្មករ-កម្មការិនីគ្រោះថ្នាក់ចរាចរណ៍នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកជីភូ ព្រមទាំងបាននាំយកថវិកាទៅ ឧបត្ថម្ភជូនកម្មករ-កម្មការិនីចំនួន៦១នាក់ ស្រី៤១នាក់ រងរបួសធ្ងន់១០នាក់ ស្រី០៨នាក់ ថវិកា រដ្ឋបាលខេត្តឧបត្ថម្ភអ្នករងរបួសធ្ងន់ចំនួន១០នាក់ ក្នុងម្នាក់ៗ ១០០.០០០៛ រងរបួសស្រាលចំនួន ៥១នាក់ក្នុងម្នាក់ៗ ៥០.០០០៛ និងថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ឧបត្ថម្ភអ្នករងរបួសធ្ងន់ ចំនួន១០នាក់ ក្នុងម្នាក់ៗ ២០០.០០០៛ រងរបួសស្រាលចំនួន៥១នាក់ ក្នុងម្នាក់ៗ ១០០.០០០៛ សរុបដែលបានឧបត្ថម្ភចំនួន ១០.៦៥០.០០០ រៀល ។

14517473_1758781204385314_3908159641731259246_n 14519919_1758780901052011_1227614187843439543_n 14590297_1758781784385256_7016513272402971771_n 14632806_1758781714385263_4389559329342518578_n (1) 14632806_1758781714385263_4389559329342518578_n 14657311_1758781077718660_1367482959718052535_n