០៥.១១.២០១៦ លោកជំទាវបណ្ឌិត ម៉ែន សំអន បានចូលរួមក្នុងពិធីប្រណាំងទូកក្នុងខេត្តស្វាយរៀង


ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ២០១៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ក្នុងពិធីនេះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនកីឡាករប្រណាំងទូក ព្រមទាំងប្រជាពលរដ្ឋដ៏ច្រើនកុះករ ។

សូមបញ្ជាក់ផងដែរថា ៖ ពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តាររបីសន្លឹកដែលយើងជួបជុំគ្នាប្រារព្ធបើកនាឱកាសនេះ គឺជាការបន្តមរតករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិដែលបានផ្តួចផ្តើមឲ្យមានការប្រណាំងទូកនេះឡើងចាប់ពីឆ្នាំ២០០៨ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននៅខេត្តស្វាយរៀង បានបង្ហាញឲ្យឃើញពីសាមគ្គីភាពដ៏ល្អរបស់ប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន និងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃនយោបាយធារាសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនគ្រាន់តែបម្រើឲ្យវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកំសាន្ត ដែលតាំងពីមុនមកខេត្តស្វាយរៀងពុំដែលមានការប្រណាំងទូកប្រពៃណីនេះទេ ទើបតែសម័យបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមូខដឹកនាំប្រកបដោយគតិបណ្ឌិត ។

ហើយសូមបញ្ជាក់ម្តងទៀតថា ៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ ២២ នាក់ មាន ៤១ គ្រឿង រួមមានទូកនៅក្នុងខេត្តស្វាយរៀង ១៣ គ្រឿង ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានី-ខេត្តចំនួន ២៥ គ្រឿង ទូករបស់កងពលតូចពិសេសឆត្រយោង ៩១១ ចំនួន០១គ្រឿង ទូករបស់សមាគមទូកខេត្តកំណ្តាល ០១ គ្រឿង និងទូករបស់សាលាខេត្តព្រះវិហារ ០១ គ្រឿង ។

ប្រភេទទូកក្តារបីសន្លឹកចំនួន ០៣ នាក់ចំនួន ០៩ គ្រឿង ក្នុងប្រភេទទូកបុរស ០៧ គ្រឿង និងប្រភេទទូកនារី ០២ គ្រឿង រួមមានទូករបស់ក្រុងស្រុក និងមន្ទីរ អង្គភាពនានាក្នុងខេត្តចំនួន ០៦ គ្រឿង ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ០១ គ្រឿង និងទូករបស់សមាគមខេត្តកណ្តាល ០២ គ្រឿង ។

14900555_538946746314559_2443246473948613550_n 14907021_538946656314568_5609650887323042463_n 14910445_1119882691422868_6509451562400495531_n 14915621_1119882381422899_8491259641420330468_n 14938194_1119881988089605_1566401601518324201_n 14947515_1119881834756287_8601218078946416620_n 14955824_1119881891422948_6594562462826885906_n 14956407_1119883051422832_3644825412179989101_n 14956496_538947039647863_3643014761959624322_n 14980605_1119882994756171_8633232756672436532_n 14991847_1119881944756276_5353703980143892602_n 14991902_538946702981230_5744051443419770743_n