ពិធីប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភីក្នុងពិធីប្រណាំងទូក ឆ្នាំ២០១៦ នៅទន្លេវ៉ៃគោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ម៉ែន សំអន


ស្វាយរៀង៖ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ និង ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ ជាច្រើនរូបទៀត ។

លោកជំទាវបណ្ឌិត ម៉ែន​ សំអន​ បានមានប្រសាសន៍ថ្លែងអំណរគុណ​ដល់អាជ្ញាធរខេត្ត និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ​ សុខា​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តម ឌី​ វិជ្ជា​ និងលោកស្រីដែលបានខិតខំបង្កើតបរិយាកាសសប្បាយរីករាយពិធីអុំទូកនេះទ្បើង​ និងក៏សូមថ្លែងអំណរគុណដល់សប្បុរសជន ជាតិ និងអន្តរជាតិ ដែលចំណាយថវិការនិងសម្ភារះ ឧបត្ថមដល់ក្រុមកីឡាករ ទូកក៏ដូចបានជួយ ឧបត្ថមពិធីនេះប្រកបដោយជោគជ័យគួរជាទីមោទនៈ។

លោកជំទាវបណ្ឌិត ម៉ែន​ សំអន​ បានបញ្ជាក់ថាប្រទេសជាតិ​មានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាងក្នុងការប្រកបរបរ រកសុីចិញ្ចឹមជីវិតរៀងៗខ្លួន ពិសេសខេត្តស្វាយរៀងយើងមានរោងចក្រ សហគ្រាសដែលផ្តល់ការងារអោយកម្មករកម្មការនី រាប់មឺុននាក់ ហើយសន្តិភាពនេះមិនអាចកើតឡើង ដោយឯកឯងបាននោះទេបើគ្មានសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកដឹកនាំប្រទេសប្រកបដោយឈ្លៀសវៃ​  ហើយបានបង្រូបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនយោបាយរបស់សម្តេចតេជោបានផ្តោតសំខាន់ទៅលើទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ហើយសូមអោយប្រជាពលរដ្ឋ និងមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវរួមគ្នាថែរក្សា សន្តិភាពនេះ អោយបានស្ថិតស្ថេរគង់វង្សយូអង្វែងដើម្បីអោយប្រទេសជាតិយើងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា​ ទូកដែលមកប្រណាំងនៅទន្លេវ៉ៃគោទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ របស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ      មហាគ្រុឌកំពង់សោម របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ពេជ្រកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សាធារណការសែនជ័យបារមីវ៉ៃគោ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ស្រីសក្លាហាន របស់សមាគមទូកខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ នារីសែនជ័យបារមីស្វាយរៀង របស់សាលាក្រុងស្វាយរៀង។​ ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥០លានរៀល លេខ២ ទទួលបាន៣០លានរៀល លេខ៣ បាន២០លានរៀល ប្រភេទទូកខ្នាតបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៨០ម៉ឺនរៀល លេខ២ បាន៦០ម៉ឺនរៀល  និងលេខ៣ បាន៤០ម៉ឺនរៀលផងដែរ ៕

14639724_551662238378367_2597190256225939115_n 14910347_551662351711689_5111743590906909877_n 14925313_551661828378408_7023349335393141662_n 14938309_551662408378350_26390452919280498_n 14947515_1119881834756287_8601218078946416620_n 14962650_551661911711733_3022478051122926197_n 14963210_551661715045086_4062387125627264334_n