ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅក្នុងបរិវេណវត្តស្វាយជ្រំ ក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ មានកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អភិបាលរងស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ ៨០០ នាក់ ។
សូមបញ្ជាក់ផងដែរថា ៖ ការរៀបចំវេទិកានេះឡើងគឺដើម្បីបង្ហាញពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត -ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាខេត្តសម្រេច បានកន្លងមក និងបញ្ហាប្រឈមនានា -ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការពិភាក្សា ព្រមទាំង ផ្តល់យោបល់ និងអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្ត -ទទួលយកអនុសាសន៍ និងសំណូមពររបស់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីធ្វើការពិភាក្សា និងឆ្លើយតប ។
ការរៀបចំវេទិកានេះគឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈស្របនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានកំណត់នៅក្នុងក្របខ័ណ្ឌ យុទ្ធសាស្រ្តស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។
ដើម្បីធានានូវចីរភាព សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមគឺត្រូវបង្កើនការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង 9 ចំណុចឲ្យបានខ្លាំងក្លា និងយ៉ាងសកម្មជាប្រចាំដើម្បីធានាសុវត្ថិភាពជូន ប្រជាពលរដ្ឋ ។ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តច្បាប់ចរាចរណ៍ បង្កើនការផ្សព្វផ្សាយការងរអត្រានុកូលដ្ឋាន និងវិធានការ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ក្មេងទំនើង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ យកចិត្តទុកដាក់ជំរុញការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ និងលក្ខណៈដាច់ដោយដុំជូនប្រជាពលរដ្ឋ ខិតខំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី និងទំនាស់ ផ្សេងៗជូនប្រជាពលរដ្ឋ និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា ជំរុញប្រជាពលរដ្ឋដែលដល់ អាយុបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នា ណែនាំត្រួតពិនិ្យតការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានឆាប់ រហ័ស និងយកកម្រៃតាមច្បាប់កំណត់ ជៀសវាងការយកកម្រៃសេវាក្រៅច្បាប់ ។