១៥.០៥.២០១៧ ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន


ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី 15 ខែ ឧសភា ឆ្នាំ 2017 លោកជំទាវ ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សនៅ ទីស្នាក់ការគណបក្សឃុំញរ ស្រុកកំពង់រោទិ៍ ដែលមានវត្តមាន ចូលរួម 1.800នាក់ ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ6 លោកជំទាវ ដួង វណ្ណា លោកជំទាវ ឈុន សារឹម សមាជិកាសភាមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល-ខេត្តចុះជួយស្រុក-ឃុំ ។

ក្នុងឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ថា : បច្ចុប្បន្ននេះយើងមានសុខសន្តិភាពពេញលេញ នេះដោយសារគណបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រជាពលរដ្ឋចេញពីរបបដ៏ខ្មៅងងឹត និងសាហាវព្រៃផ្សៃជាទីបំផុត ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលនាពេលបច្ចុប្បន្ននេះយើងមានសាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ជាពិសេស រោងចក្រ សហគ្រាសដើម្បីបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសារប្រេសយើងមានសន្តិភាព និងការអភិវឌ្ឍ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពឱ្យបានទោះបីក្នុងកាល:ទេស:ណាក៏ដោយ ។ លោកជំទាវ ក៏បានធ្វើការផ្ដាំផ្ញើ ទៅបងប្អូនកម្មករ កម្មការិនីទាំងអស់ កុំឲ្យចាញ់បោកការឃោសនារបស់ជនអគតិ និងបក្សនយោបាយមួយចំនួន ដែលតែងតែសន្យាខ្យល់

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា នៅតែប៉ុន្មានថ្ងៃទៀតទេជិតដល់ពេលបោះឆ្នោត ជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់គ្រាន់ ជាពិសេសបងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណ ទើបមានសិទ្ធបោះឆ្នោតបាន ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍឃុំ-សង្កាត់យើងបន្តទៀត និងបានពាំនាំនូវការផ្តាំផ្ញើរ ការសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាជូនដល់ អង្គពិធីទាំងមូលផងដែរ

បន្ទាប់ពីបានបញ្ចប់កម្មវិធីសំណេះ លោកជំទាវ បានឧបត្ថម្ភជូនមេគ្រួសារនូវមី០២កញ្ចប់ ថវិកា 10.000 រៀល ព្រះសង្ឃ០៤អង្គ ក្នុង០១អង្គ សាដក០១ បច្ច័យ ៥០.០០០ រៀល ជូនក្រុមប្រឹក្សាឃុំ ២០០.០០០ រៀល ជូនកម្លាំងការពារ ២០០.០០០ រៀល ។

18402623_1901547516767401_1284762531041021652_n 18425084_1901547810100705_7271342906981831120_n 18425545_1901547753434044_5058710553127721607_n 18446753_1901547590100727_3269771021487058021_n 18485322_1901547433434076_9178924309516081471_n 18485556_1901547650100721_9034943478157312180_n 18486080_1901547696767383_1912886988402733146_n