ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ ម៉ែន សំអន បានថ្លែងថា បច្ចុប្បន្នប្រទេសយើងមានសន្តិភាពពេញលេញ ដោយសាមានការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន


ខេត្តស្វាយរៀង ៖ លោកជំទាវ ម៉ែន សំអន បាន​ថ្លែងថា បច្ចុប្បន្ន​ប្រទេស​យើង​មាន​សន្តិភាព​ពេញលេញ ដោយសា​មានការ​ដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់ អំពី​ការយកចិត្តទុកដាក់​ខ្ពង់ខ្ពស់​បំផុត​និង​ជា​និរន្ត​រិ៍ ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា ដែល​វិស័យ​មួយ​កំពុង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​ជាតិ និង​បណ្តុះបណ្តាល​ធនធាន​បញ្ញា ចំ​ណោ​ដឹង​ទូទៅ ព្រះធម៌ សីលធម៌ គុណធម៌​និង​ជីវ​ធម៌ ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​និង​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ទូ​ទាំ​ប្រទេស ។

ការលើកឡើងបែបនេះក្នុងឱកាសដែល លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមានព្រះវិហារវត្តពពែតចាស់ ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ លោកជំទាវ​បាន​បន្តថា សន្តិភាព​បានមកពី​ការរួម​រួមគ្នា និង​ជំរុញ​ឲ្យ​មានការ​រីកចំរើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ហើ​វិស័យ​ព្រះពុទ្ធសាសនា បានរួម​ចំណែក​យ៉ា​សកម្ម ជាមួយ រាជ​រដ្ឋា​ភិ​បា​ក្នុងការ​ក៏​សាង​ប្រទេសជាតិ លើ​ផ្នែក​ហេ​ថា​រចនាសម្ព័ន្ធ​សង្គម​ជាច្រើន និងបានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អោយបានគ្រប់ៗគ្នា​ នៅ​ថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បី​ជ្រើសរើស​មេឃុំ និង​ចៅសង្កាត់ ដែល​ដឹកនាំ​មូលដ្ឋាន នាំមក​ការអភិវឌ្ឍ​រីកចំរើន ជា​បន្តបន្ទាប់​ទៀត៕

សូមបញ្ជាក់ផងដែរថា ៖ ព្រះវិហារដែលត្រូវដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ មានទំហំ ១២ម៉ែត្រ x ១៩ម៉ែត្រ កម្ពស់ប្រវែង ១៥ម៉ែត្រ ចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៥ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧ ចំណាយថវិកាសរុបចំនួន ១៧១.៣១៩ដុល្លារ ដោយមានការចូលរួមគាំទ្រឧបត្ថម្ភពីសំណាក់ឯកឧត្តមនាយឧត្ដមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅខេត្ត ៕

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី លោកជំទាវ ឈុន សារឹម លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណបក្សខេត្ត ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត ឯកឧត្តម សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង ឯកឧត្តម ម៉ក់ សារុន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម ក្រុមកាយរិទ្ធ ព្រមទាំងប្រជាពលរដ្ឋ ១.៣០០ នាក់ ។

ក្នុងឱកាសនោះ លោកជំទាវ បានចូលបច្ច័យ ៥.០០០.០០០ រៀល ឧបត្ថម្ភយុវជនកាកបាទក្រហម ក្រុមកាយរិទ្ធចំនួន ៣០០ នាក់ ក្នុងម្នាក់ៗ ៥.០០០ រៀល សៀវភៅ០១ក្បាល ប៊ិច០១ដើម ផងដែរ ។

IMG_8478 IMG_8479 IMG_8484 IMG_8490 IMG_8495 IMG_8496 IMG_8497 IMG_8505