២៨.០៦.២០១៧ មន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា


ខេត្តស្វាយរៀង ៖ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៦  ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានៅសាលប្រជុំធំនៃទីស្នាក់ការ គណបក្សខេត្ត ។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិក សមាជិកាគណៈកម្មាធិការសាខាគណបក្ស សាខាបក្សតាមបណ្តាបន្ទីរនានាជុំវិញខេត្ត ព្រមទាំង គណៈកម្មាធិការគណបក្សក្រុងស្វាយរៀង គណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧ និងសមាជិក សមាជិកាគណបក្សតាមសង្កាត់ចំណុះគណបក្សក្រុងស្វាយរៀង ដែលមានវត្តមានចូលរួមសរុប ១.១៩៥ នាក់ ។

បន្ទាប់ពីឯកឧត្តម បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានមតិសំណេះសំណាលរួច ឯកឧត្ដម បានឧបត្ថម្ភថវិកាជូននិវត្តន៍ជន និងគ្រួសារមានគុណបំណាច់សម្រាប់ជាតិមាតុភូមិបចំនួន ១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ៕

19424429_651091778433388_520281493829286583_n 19510116_651091688433397_2955241424883903736_n 19510479_707618069363089_7277730829079726622_n photo_2017-06-28_12-22-38 photo_2017-06-28_12-23-24