០២.១២.២០១៧ គណបក្សខេត្តបានប្រារព្ធមិទ្ទីញខួបអនុស្សាវរីយ៍លើកទី៣៩ ថ្ងៃកំណើតរណសិរ្ស០២ ធ្នូ ឆ្នាំ២០១៧ (០២/១២/១៩៧៨-០២/១២/២០១៧)


ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ គណបក្សខេត្តបានប្រារព្ធមិទ្ទីញខួបអនុស្សាវរីយ៍លើកទី៣៩ ថ្ងៃកំណើតរណសិរ្ស០២ ធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀង ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀងសមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត ព្រះសង្ឃ លោក លោកស្រី ជាវីរៈជន ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ ចូលនិវត្តន៍ ថ្នាក់ដឹកនាំអង្គការចាត់តាំងគណបក្ស សកម្មជនគណបក្សប្រជាជនកម្ពុជានៅតាមស្ថាប័ន នានានៅថ្នាក់ខេត្ត និងក្រុងស្វាយរៀង និស្សិតសាកលវិទ្យាល័យស្វាយរៀង សិស្សវិទ្យាល័យស្វាយរៀង និងសាលាគរុកោសល្យខេត្តស្វាយរៀងសរុប ៨៩៧ នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។

ក្រោយពីឯកឧត្តម ម៉ែន វិបុល អានសុន្ទរកថារបស់សម្តេចអគ្គមហាពញាចក្រីក្កិត្តិបណ្ឌិត ហេង សំរិន រួចមក តំណាងអង្គមិទ្ទីញបានឡើងធ្វើការចាប់អារម្មណ៍ និងបេ្តជ្ញាចិត្តចំពោះអង្គមិទ្ទីញទាំងមូលថា ៖
១ – ប្តេជ្ញា ! លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជនយកអស់កម្លាំងកាយចិត្តដើម្បីការពារ និងពង្រឹងលទ្ធិប្រជាធិបតេយ្យដែល រាជរដ្ឋាភិបាលកម្ពុជាបានសន្យាធ្វើការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និង បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមការគ្រោងទុក និងអំពាវនាវឱ្យ ប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ។
២ – ប្តេជ្ញា ! បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឱ្យបានដាច់ខាតនូវរាល់សកម្មភាព ទាំងឡាយ ដូចជាការប្រមូលផ្តុំបង្កើតជាក្រុមបង្ករចលនាក្នុងសង្គម ការបំផុសចលនាប្រឆាំងរដ្ឋាភិបាល ការបង្កើតតំបន់អបគមន៍ និងបំផុសចលនាបដិវត្តន៍ពណ៌ជាដើមនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ បាត់បង់សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ។
៣ – ប្តេជ្ញា ! គាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់នៃគណបក្សនេះ ចំនួន ១១៨ នាក់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ០៥ ឆ្នាំតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងអនុលោមតាមមាត្រា ៦ ថ្មី និងមាត្រា ៤៥ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ។
៤ – ប្តេជ្ញា ! យ៉ាងមហោឡារិកគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបាន ដាក់ចេញនូវវិធានការប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានសង្គមចូលរួមអនុវត្តសាលដីកាសម្រេចរបស់តុលាការកំពូលដើម្បីរួមគ្នាបន្តថែរក្សាឱ្យបាននូវ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
បន្ទាប់មកមានពិធីចែកអំណោយអនុស្សាវរីយ៍ជូនវីរជន គ្រួសារថ្នាក់ដឹកនាំដែលមានគុណបំណាច់ចំពោះគណបក្ស ចំនួន ១០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០០ រៀល ។
24059008_722200727989159_2100514232648718619_n 24131357_722200234655875_6510603231506565109_n 24131443_722200287989203_5850564337662340742_n 24131474_722200334655865_2191076147250093618_n 24174161_722200661322499_1377625515407330845_n 24174675_722200507989181_1139000087207130047_n 24176787_722200457989186_8251263713611916491_n 24231877_722200694655829_6955916202925164022_n 24232143_722200634655835_7519067490167189739_n 24232441_722200417989190_2265041485237749429_n 24232747_722200357989196_5314676309360366236_n 24294088_722200544655844_7420906472608959739_n photo_2017-12-02_08-26-15