២៨.១២.២០១៧ ក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៦ ដឹកនាំដោយលោកជំទាវ មាន សំអាន បានអញ្ជើញចូលរួមវេទិកាមួយ នៅឃុំញរ ស្រុកកំពង់រោទិ៍


ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នះ ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម ឈួន ឡេង  ឯកឧត្តម ទឹម ផន ឯកឧត្តម ឈុន សឿន សមាជិក ព្រឹទ្ធសភាមណ្ឌលភូមិភាគ៦  ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពី “ការផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា និងភាពជាតំណាងរបស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៦” ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅវត្តរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍

ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំនៃស្រុកចំនួនពីរ គឺស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ៕

25994605_984836464998490_6281312654249816872_n 25994794_984836701665133_7783589651800878969_n 26055631_984836534998483_4445753464140432108_n 26055921_984836638331806_8406278204251814143_n 26113959_984836574998479_4812944720073009621_n 26165222_984836791665124_4253473971537537553_n 26168164_984836508331819_6531580088432877519_n 26230998_984836808331789_6127416581310950616_n