ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម៉ែន វិបុល អភិបាលខេត្ត បានបន្តចុះសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនីដែលទទួលគ្រោះថ្នាក់ចរាចរណ៍


ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦  ឯកឧត្តម៉ែន វិបុល អភិបាលខេត្ត បានបន្តចុះសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនីដែលទទួលគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និង ម៉ូតូ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១៧.៥០នាទី លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត១៦នាក់ មន្ទីរពេទ្យបង្អែកស្វាយទាប ៣នាក់ និងនៅមន្ទីរពេទ្យបង្អែកជីភូ៥២នាក់ សរុបរួម៧១នាក់ ក្នុងនោះរបួលធ្ងន់២៥នាក់ ។

ក្នុងឳកាសនោះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភអ្នករបួសធ្ងន់ម្នាក់ៗទទួលបានថវិកា ៣៤០.០០០រៀល អ្នករបួសស្រាល ២០០.០០០រៀល ក្នុងនោះក៏មានថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង ថវិការបស់លោកជំទាវបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចផងដែរ ។

13094272_1795831563982848_6503272530148106255_n 13227151_1795831463982858_3737017901148963709_n 13244870_1795831513982853_5528647535869597335_n 13315335_1795831650649506_551276033863477627_n