១៧.០៧.២០១៧ ឯកឧត្តម ម៉ែន វិបុល បានដឹកនាំមន្រ្តីរាជការចុះជួយស្ទូស្រូវប្រជាកសិករក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ


ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ប្រមាណជាង ៥០០នាក់ ចុះជួយស្ទូងស្រូវជូនដល់ប្រជាកសិករ ចំនួន ០៨គ្រួសារ លើផ្ទៃដីចំនួន ២,៧ហិកតា ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

គោលបំណងនៃការចុះជួយស្ទួងស្រូវជូនប្រជាពលរដ្ឋនេះ គឺដើម្បីជាសញ្ញាបង្ហាញប្រាប់ថារដូវបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៧ ចាប់ផ្ដើមហើយ ជំរុញឲ្យបងប្អូនប្រជាកសិករនៅទូទាំងខេត្តរួសរាន់សាប ព្រោះ ស្ទូងស្រូវឲ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយកាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗរបស់ប្រជាកសិករ ។

ភ្ជាប់ជាមួយនិងការចុះជួយស្ទូងស្រូវជូនប្រជាពលរដ្ឋនេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ក្នុងរយៈពេលខ្លី រួមមាន ពោត និងសណ្ដែក ជូនប្រជាកសិករ ចំនួន ៦០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន គ្រាប់ពូជ ១គីឡូក្រាម ៕

photo_2017-07-17_11-13-04 photo_2017-07-17_11-13-20 photo_2017-07-17_11-13-25 photo_2017-07-17_11-13-33 photo_2017-07-17_11-13-40 photo_2017-07-17_11-14-40 photo_2017-07-17_11-14-55 photo_2017-07-17_11-15-05 photo_2017-07-17_11-15-17 photo_2017-07-17_11-16-09 photo_2017-07-17_11-16-19