ខេត្តស្វាយរៀង ៖ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានៅសាលប្រជុំធំនៃទីស្នាក់ការ គណបក្សខេត្ត ។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិក សមាជិកាគណៈកម្មាធិការសាខាគណបក្ស សាខាបក្សតាមបណ្តាបន្ទីរនានាជុំវិញខេត្ត ព្រមទាំង គណៈកម្មាធិការគណបក្សក្រុងស្វាយរៀង គណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧ និងសមាជិក សមាជិកាគណបក្សតាមសង្កាត់ចំណុះគណបក្សក្រុងស្វាយរៀង ដែលមានវត្តមានចូលរួមសរុប ១.១៩៥ នាក់ ។
បន្ទាប់ពីឯកឧត្តម បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានមតិសំណេះសំណាលរួច ឯកឧត្ដម បានឧបត្ថម្ភថវិកាជូននិវត្តន៍ជន និងគ្រួសារមានគុណបំណាច់សម្រាប់ជាតិមាតុភូមិបចំនួន ១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ៕