២៨.១២.២០១៧ ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប


ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាស្រុកស្វាយទាប មានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ដែលទើបកែសម្រួលថ្មី ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានកិត្តិយស លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥២នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ដែលនាពេលកន្លងមក បានបំពេញបេសកកម្មមនុស្សធម៌ជួយដោះស្រាយ និងឆ្លើយតបចំពោះរាល់ការលំបាករបស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋានស្រុក បានទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យ ដែលពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់អនុសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោមមាគា៌ដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ជាមួយនេះ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដមបានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងរបៀបរបបធ្វើការងារ រក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ ត្រូវខិតខំពង្រឹង បង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រី បុគ្គលិក ត្រូវបន្តពង្រឹងពង្រីកសមាជិក កម្លាំងយុវជន និងអ្នកស័្មគ្រចិត្តបន្ថែមទៀត ព្រមទាំងត្រូវរៀបចំចាត់ចែងកត់ត្រា ទុកដាក់ ថែរក្សាសម្ភារ ទ្រព្យសម្បត្តិរបស់អនុសាខាឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសត្រូវខិតខំពង្រឹងការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងឲ្យបាននូវកំហុសឆ្គងផ្សេងៗ និងត្រូវរាយការណ៍មកសាខាថ្នាក់ខេត្តឲ្យបានជាប្រចាំ និងទៀងទាត់ ៕

25659885_984808581667945_4899375882248277066_n 25660304_984808281667975_6946964469190226577_n 25994556_984808591667944_2066939142393475658_n 25994597_984808465001290_753454794330626212_n 26001200_984808415001295_387881314637468054_n 26047134_984808318334638_1815233657276732145_n 26047381_984808365001300_6317519761365118424_n 26056125_984808615001275_4974622273755192285_n 26112015_984808558334614_6890190487436008650_n 26114131_984808038334666_7609231103047166917_n 26165641_984808518334618_7379194457584706536_n 26165663_984808181667985_8846682107816346466_n 26165955_984808495001287_7858397410418010344_n 26167037_984808095001327_2059238793326933337_n 26167182_984808221667981_7689064354489571362_n 26167593_984808541667949_427016027782220462_n 26167710_984808638334606_5273970381708916984_n 26169329_984808145001322_8532705977579480837_n