ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​៖ គោ​ឧសភរាជ ទទួលទាន សណ្ដែក ៩៥% ស្រូវ និង​ពោត ៩០%


តាម​លទ្ធផល ដែល​ព្រះ​គោ​ឧសភរាជ បរិភោគ ឃើញថា សណ្ដែក ៩៥ % ឯ​ស្រូវ និង​ពោត បរិភោគ ៩០%​។ តាម​ជំនឿ ព្រាហ្មណ៍ ទស្សន៍ទាយ​ថា សណ្ដែក ស្រូវ និង​ពោត របស់​ប្រជាកសិករ ក្នុងឆ្នាំនេះ នឹង​ទទួលបាន​ទិន្នផល​ល្អ គាប់ប្រសើរ​ជាមិនខាន​។​

​ទោះ​យ៉ាងនេះ​ក្ដី ពុំមែន​មានន័យថា ដំណាំ​ផ្សេងៗ នឹង​ពុំ​ទទួលបាន​ភោគផល នោះទេ ឬក៏​មុខ​ដំណាំ​ដទៃទៀត ត្រូវ​បោះបង់ចោល មិន​ដុះ​ក៏​ទេ​ដែរ​។ សំខាន់ សូម​បងប្អូន ព្យាយាម​ដាំ​ដុះ ប្រកបដោយ​វិធីសាស្ត្រ កសិកម្ម​ទំនើប ដែលមាន​ក្រសួងកសិកម្ម សហការ​ជាមួយ​អង្គការ​សង្គម​នា​នា ដើម្បី​ផ្ដល់​ពូជ និង​បច្ចេកទេស ជូន​ដល់​បងប្អូន​ប្រជាកសិករ​។​

​ក្រៅពី​ការ​ផ្សង​តាម​ជំនឿ ដូនតា​យើង រាជរដ្ឋាភិបាល​ក្ដី ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ក្ដី នឹង​បន្ត​ឥត​នឿយណាយ ក្នុងការ​អភិវឌ្ឍ បណ្ដាញ​ធារាសាស្ត្រ ដែលជា​ប្រភព​រក្សា និង​បង្ហូរទឹក​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឲ្យ​កាន់តែ​ទូលំទូលាយ តាម​ផែនការ​។​

​លើសពីនេះ រាជរដ្ឋាភិបាល ក៏ដូចជា គោលនយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​លើកកម្ពស់​តម្លៃ កសិផល​ក្នុងស្រុក របស់​ប្រជាកសិករ ពិសេស ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ ដើម្បី​នាំចេញ​ទៅកាន់ ទីផ្សារ​អន្តរជាតិ​។​

​ជារួម ប្រជាកសិករ ក៏​ប្រឹង គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ព្រងើយ និង រាជរដ្ឋាភិបាល ក៏​ខ្នះខ្នែង​ព្រម​គ្នា ប្រកបដោយ​ការយល់​ចិត្តថ្លើម​គ្នា នោះ កសិកម្ម​កម្ពុជា នឹង​រឹងមាំ​រីកចំរើន ជីវភាព​ធូរធារ មានបាន ជា​ប្រាកដ​។​

​សូមបញ្ជាក់ថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ធ្វើឡើង​ក្នុង​គោលបំណង ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ “​គោ​ឧសភរាជ​”​។ ម្យ៉ាងទៀត ក៏​ជាការ​ដាស់តឿន ក្រើនរំឭក ដល់​ប្រជាជន​ខ្មែរ​យើង ដែល​ពឹង​ផ្អែកលើ​ការធ្វើ កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹងថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​។ សូម​ជូនពរ បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​កសិក​រ មាន​ទឹកភ្លៀង​ប្រើប្រាស់ គ្រប់គ្រាន់ ក្នុងការ​ប្រក​បរបរ​កសិកម្ម និង​បាន​ទទួលផល​ល្អ​គ្រប់ៗ​គ្នា ទូទាំងប្រទេស​កុំបី​ខាន​៕

13244634_803661313112220_3018206274875961933_n13233001_1713809745563663_9104263520745309056_n  13239296_1713809998896971_494438769306152369_n