១៣.១០.២០១៦ លោកជំទាវ ពៅ សុភាព បាននាំយកអំណោយទៅចែកជូនគ្រួសារដែលរលំផ្ទះ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង


សាខាកក្រកខេត្តស្វាយរៀង, ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនារដូវវស្សានេះ នៅរសៀលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព លេខាធិការគណៈកម្មាធិការសាខា មន្ត្រីសាខា និងអនុសាខាក្រុងស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ គ្រួសាររលំផ្ទះ ១ គ្រួសារនៅសង្កាត់ស្វាយតឿ ស្ត្រីក្រីក្រលេចទឹកទើបសម្រាលកូន ១ គ្រួសារ គ្រួសាររងគ្រោះដោយសាររន្ទះបាញ់ ១ គ្រួសារ មកពីសង្កាត់ស្វាយរៀង និងគ្រួសារ ក្រីក្រ ៥ គ្រួសារ មកពីសង្កាត់ ចេក ៤ គ្រួសារ និងសង្កាត់ពោធិតាហោ ១ គ្រួសារ សរុប ៨ គ្រួសារ ។ក្នុងឱកាសនោះដែរ លោកជំទាវ ពៅ សុភាព បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ ពិសេស ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយ និងបានផ្ដាំផ្ញើដល់ពួកគាត់ឲ្យខិតខំថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ អំណោយដែលចែកជូនទាំង ៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ដោយឡែកគ្រួសារក្រីក្រមានជម្ងឺ ២ គ្រួសារ ឧបត្ថម្ភបន្ថែម កៅស៊ូតង់ ១ ឃីត១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) ថវិកា ១០ ម៉ឺនរៀល ។ ស្ត្រីក្រីក្រទើបសម្រាលកូន ១ គ្រួសារ ឧបត្ថម្ភបន្ថែម មុងទារក ១ កញ្ចប់ឃីតសម្រាប់ទារក ១ កំប្លេ ថវិកា ១ ម៉ឺនរៀល ។

photo_2016-10-13_17-16-48 photo_2016-10-13_17-16-54 photo_2016-10-13_17-16-59 photo_2016-10-13_17-17-04 photo_2016-10-13_17-17-09 photo_2016-10-13_17-17-16