១៦.១១.២០១៦ សាខាកាកបាទក្រហមខេត្តស្វាយរៀង បានចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ និង អ្នកផ្ទុកមេរោគអេដស៌


សាខាកក្រកខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅទីស្នាក់ការអនុសាខាក្រុងស្វាយរៀង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព លេខាធិការគណៈកម្មាធិការសាខា ព្រមទាំងសមាជិកគណៈកម្មាធិការសាខា និងអនុសាខាក្រុង បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនចាស់ជរា ១៧ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២១ គ្រួសារ  សរុប ៣៩ គ្រួសារមកពី ៦ សង្កាត់ក្នុងក្រុងស្វាយរៀង ។

ក្នុងពិធីចែកអំណោយ លោកជំទាវ ពៅ សុភាព ក្នុងនាមគណៈកម្មាធិការសាខា បានមានប្រសាសន៍សំណេះសំណាលដល់អ្នកទទួល ផលទាំង ៣៩ គ្រួសារ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ត ដែលកន្លងមក និងបច្ចុប្បន្ន បានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងការលំបាករបស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយ នៅគ្រប់ទីកន្លែង ទាំង ៨ ក្រុង ស្រុក ក្នុងខេត្តស្វាយរៀង ។

អំណោយដែលបានចែក ជូនទាំង ៣៩ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១ យួរ កន្ទេលបត់ ១ មុង ១ ភួយ១ ក្រម៉ា ១ សារុង ១ ថវិកា ៥០,០០០ រៀល ។ ដោយឡែកចាស់ជរា ១៧ គ្រួសារទទួលបានបន្ថែម ចានស្រាក់ ១ ស្រាក់ កំសៀងដាំទឹក ១ ។ នៅថ្ងៃដដែល ក្រុមការងារសាខាបានបន្តដំណើរនាំយកអំណោយ និងថវិកា ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុងរបស់ឈ្មោះ ម៉ៅ ឃុន អាយុ ៥៩ ឆ្នាំ សមាជិក ៦ នាក់ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។ អំណោយដែលបានផ្តល់ជូន អង្ករ ៥០ គក្រ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ ធុងទឹកជ័រ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១ យួរ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៤០០,០០០ រៀល គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឧបត្ថម្ភបន្ថែម ថវិកា ១០០,០០០ រៀល ។

photo_2016-11-15_23-53-33 photo_2016-11-15_23-53-36 photo_2016-11-15_23-53-39 photo_2016-11-15_23-53-42 photo_2016-11-15_23-53-45 photo_2016-11-15_23-53-48 photo_2016-11-15_23-53-52 photo_2016-11-15_23-53-54 photo_2016-11-15_23-53-58