០៨.១១.២០១៦ លោកជំទាវបណ្ឌិត ម៉ែន សអន បានអញ្ជើញចូលរួមប្រកាសមុខតំណេងព្រះមេគុណខេត្តស្វាយរៀង


ស្វាយរៀង ៖ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ជំរុញដល់ព្រះមេគណខេត្តស្វាយរៀងដែលទើបទទួលការប្រកាសតែងតាំងមុខតំណែងជាព្រះមេគណខេត្តថ្មីត្រូវបន្តសាមគ្គីភាពគ្នា ជាធ្លុងមួយនិង ពង្រឹង វិស័យព្រះពុទ្ធសាសនា អប់រំមនុស្សអោយធ្វើតែអំពើល្អ ជួយការងារសង្គមជួយការងារមនុស្សធម៌ និងអប់រំផ្នែក វិស័យសុខាភិបាលការងារសង្គមកិច្ច ការងារផ្នែកកសិកម្ម ព្រមទាំងការងារជាច្រើនទៀត ដែលបំរើអោយ វិស័យពុទ្ធចក្រ និងអាណាចក្រគឺធ្វើយ៉ាងណា អោយដើរទន្ទឹមគ្នានិងមានភាពរីកចំរើន ជាបន្តបន្ទាប់ទៀត។

ការលើកទ្បើងបែបនេះ ខណៈដែលលោកជំទាវបណ្ឌិត អញ្ជើញចូលរួមប្រកាសតែងតាំងព្រះតេជគណ មុំ សយ ឡើងជាព្រះមេគណខេត្តថ្មីជំនួសព្រះមេគណខេត្តចាស់ ព្រះនាម ជេត ឌិន ដែលបានទទួលអនិច្ចធម្ម កាលពីប៉ុន្មានខែ មុននេះ។

ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងវត្តជម្ពូព្រឹក្សាហៅវត្តថ្មី ដែលមានការនិមន្តចូលចូលរួមដ៏ខ្ពង់ខ្ពស់ពីព្រះសម្តេចសង្ឃរាជ ទេព វង្ស ។ លោកជំទាវបណ្ឌិតឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន បានបន្តទៀតថារយៈកាលកន្លងមកព្រះសង្ឃនៅក្នង ខេត្តស្វាយ រៀងបានដើរតួនាទីសំខាន់ណាស់ ក្នុងការជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរាជនងាយរងគ្រោះផ្សេងៗ គឺមានភាពសកម្មគួអោយកត់សំគាល់។ ហើយគ្មានគណបក្សណាអាចធ្វើបានដូចរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ គឺយើងបានកសាងសមិទ្ធផល ជាច្រើនឥតគណនាទាំងវិស័យ អាណាចក្រ និងវិស័យអាណាចក្រអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកជំទាវបណ្ឌិត ម៉ែន សំអន ក៏បានបញ្ជាក់ថា “កត្តាដែលនាំអោយយើងមានសិទ្ធិសិរីភាពគ្រប់គ្រាន់ និងអាចប្រកប របបរកស៊ីចិញ្ចឹមជីវិត និងមានការអភិវឌ្ឍប្រទេសដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ពេញលេញក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយឈ្លសវៃ ហើយសូមបង ប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ អោយស្ថិតស្ថេរគង់យូរអង្វែង៕

b9ba04f6376e1014b10f6341c5441f9d Hong-0190 Hong-0191